វៀតណាម​រក្សា​គោលជំហរ​អំពី​ការ​បាតុកម្ម​នៅ​កម្ពុជា

(ហាណូយ) វៀតណាម​រក្សា​គោលជំហរ ទាមទារ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ​ទប់ស្កាត់​​សកម្មភាព​ខុស​ច្បាប់​នៅ​ភ្នំពេញ

«គោលជំហរ​របស់​វៀតណាម​អំពី​បញ្ហា​នេះ គឺ​ច្បាស់​លាស់ និង​មិន​ផ្លាស់ប្ដូរ​» នេះ​ជា​ការ​បញ្ជាក់​របស់​លោក ឡេ ហាយ​ប៊ិញ អ្នក​នាពាក្យ​​ក្រសួង​ការបរទេស​វៀតណាម ​ក្នុង​សន្នសិទ្ធកាសែត​កាល​ល្ងាច​ថ្ងៃទី១១ ខែ កញ្ញា​ កន្លង​នេះ តប​ជា​មួយ​សេចក្ដី​ប្រកាស់​របស់​ជន​មួយ​ចំនួន​នៅ​កម្ពុជា​​ថា​ នឹង​បន្ត​ការ​បាតុកម្ម ។

កាល​ដើម​ខែ កក្កដា​ ក្រុម​មនុស្ស​ជាង​ ១០០ នាក់​ជា​ពលរដ្ឋ​កម្ពុជា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ ដើម្បី​ប្រកាស​អំពី​​​សិទ្ធិ​ជា​ម្ចាស់​ទឹកដី​លើ​ខេត្ត​មួយ​ចំនួន​នៅ​ខាង​ត្បូង​វៀតណាម ។ មនុស្ស​ជា​ច្រើន​ក្នុង​ក្រុម​នេះ មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​គណបក្ស​ប្រឆាំង​​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ (CNRP)
ក្រោយ​មក ស្ថានទូត​វៀតណាមប្រចាំ​ភនំពេញ ​បាន​ចេញ​សេចក្ដី​ថ្កល់ទោស​​ការ​បាតុកម្ម ចាត់ទុក​បាតុកម្ម​នេះ ជា​ការ​រំលោភ​ បូរណភាព​ទឹកដី​ និង​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម ។ បូលិសិ៍ បាន​ចុះ​បង្ក្រាប​ពួក​បាតុករ​ជ្រុលនិយម ។

ពាក់កណ្ដាល​ខែ​សីហា ពួក​បាតុករ​បាន​ដុត​ទង់ជាតិ​វៀតណាម ។ ក្រសួង​ការ​បរទេស​វៀតណាម​ក៏​បាន​ចេញ​សេចក្ដី​ថ្កល់ទោស​ភ្លាមៗ ហើយ​ទាមទារ​រាជរដ្ឋាភិបាល​កម្ពុជា​​ចាត់វិធានការ​នឹង​ពួក​បាតុករ​ជ្រុលនិយម​នេះ ។

«វៀតណាម​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​ប្រសិទ្ធភាព រារាំង​រល់​អំពើ​ខុសឆ្គង មិន​សមស្រប​នឹង​ភាព​ទំនាក់ទំនង​ជា​ប្រទេស​ជិតខាង​ ដែល​មាន​ប្រពៃណី​ល្អ​ប្រសើ​ វៀតណាម កម្ពុជា» លោក ប៊ិន បាន​បញ្ជាក់​ម្ដង​ទៀត ៕



បាន​ប្រែ​សម្រួល​ចេញ​ពី​កាសែត VNEXPRESS ជា​ភាសា​យួន ដោយ សឺន សុវណ្ណា - គំនិត​ក្នុង​អត្ថបទ​នេះ មិន​មែន​ជា​គំនិត​របស់​អ្នក​បកប្រែ ។ 

0 Response to "វៀតណាម​រក្សា​គោលជំហរ​អំពី​ការ​បាតុកម្ម​នៅ​កម្ពុជា"

Post a Comment

Popular Posts

Popular Posts