ប៉ុន្តែ បើផ្អែកតាមតួលេខខាងលើដែលអាចយកជាការបាននោះ គិតមកដល់
ដំណាច់ឆ្នាំ ២០០៤ ឃើញថា នៅកម្ពុជាក្រោម
មានប្រជារាស្ត្រខ្មែររស់នៅប្រមាណជាង ១២លាននាក់ ។
តាមឯកសាររបស់រណសិរ្សរំដោះខ្មែរកម្ពុជាក្រោម បានធ្វើសម្រង់ស្ថិតិចំនួនប្រជារាស្ត្រខ្មែរកម្ពុជា
ក្រោម ដែលកំពុងរស់នៅតាមបណ្តាខេត្ត – ក្រុងនីមួយៗទូទាំង ២១ខេត្ត –
ក្រុងក្នុងឆ្នាំ ១៩៦៨ មានចំនួន ៤.០៤៧.៥០០ (បួនលាន សូន្យរយ សែសិបប្រាំពីរពាន់ ប្រាំរយ) នាក់
ហើយបើធ្វើជំរឿនប្រជារាស្ត្រខ្មែរទាំងនោះ រហូតមកដល់ ថ្ងៃទី០១ មករា ២០០៥
ឃើញថាមានចំនួន ១៤.៥៧១.០០០ (ដប់បួនលាន ប្រាំរយចិតសិបមួយពាន់) នាក់
ដោយរស់នៅតាមខេត្តនីមួយៗ ដូចតទៅ ៖
- ខេត្តព្រះត្រពាំង មានប្រជារាស្ត្រខ្មែររស់នៅចំនួន ២.៨៨៥.០០០ (ពីលាន ប្រាំបីរយប៉ែតសិបប្រាំពាន់) នាក់
- ខេត្តឃ្លាំង មានប្រជារាស្ត្រខ្មែររស់នៅចំនួន ២.៧០៣.០០០ (ពីរលាន ប្រាំពីររយសូន្យបីពាន់) នាក់
- ខេត្តមាត់ជ្រូក មានប្រជារាស្ត្រខ្មែររស់នៅចំនួន ២.៥២២.០០០ (ពីរលាន់ ប្រាំរយម្ភៃពីរពាន់) នាក់
- ខេត្តក្រមួន ស មានប្រជារាស្ត្រខ្មែររស់នៅចំនួន ២.៥២១.០០០ (ពីរលាន ប្រាំរយម្ភៃមួយពាន់) នាក់
- ខេត្តពលលាវ មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៧២៥.០០០ (ប្រាំពីររយម្ភៃប្រាំពាន់) នាក់
- ខេត្តទឹកខ្មៅ មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៧២០.៥០០ (ប្រាំពីររយ ម្ភៃពាន់ ប្រាំរយ) នាក់
- ខេត្តពាម មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៥៤០.០០០ (ប្រាំរយសែសិបពាន់) នាក់
- ខេត្តព្រែកឫស្សី មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៣៦០.០០០ (បីរយហុកសិបពាន់) នាក់
- ខេត្តលង់ហោរ មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៣៦០.៤០០ (បីរយហុកសិបពាន់ បួនរយ) នាក់
- ខេត្តបារ៉ាជ្ញ មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៣៦១.០០០ (បីរយហុកសិបមួយពាន់) នាក់
- ខេត្តរោងដំរី មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៣៦២.០០០ (បីរយហុកសិបពីពាន់) នាក់
- ទីក្រុងព្រៃនគរ មានប្រជារាស្ត្រខ្មែររស់នៅចំនួន ២៨៨.៥០០ (ពីររយប៉ែតសិបប្រាំបីពាន់) នាក់
- ខេត្តទួលតាមោក មានប្រជារាស្ត្រខ្មែររស់នៅចំនួន ១០៨.០០០ (មួយរយប្រាំបីពាន់) នាក់
- ខេត្តផ្សារដែក មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៣៦.៣០០ (សាមសិបពាន់ បីរយ) នាក់
- ខេត្តចង្វាត្រពាំង មានប្រជារាស្ត្រខ្មែររស់នៅចំនួន ២១.៦០០ (ម្ភៃមួយពាន់ ប្រាំមួយរយ) នាក់
- ខេត្តព្រះសួគ៌ា មានប្រជារាស្ត្រខ្មែររស់នៅចំនួន ១២.៦០០ (ដប់ពីរពាន់ ប្រាំមួយរយ) នាក់
- ខេត្តមេ ស មានប្រជារាស្ត្រខ្មែររស់នៅចំនួន ១១.៤០០ (ដប់មួយពាន់ បួនរយ) នាក់
- ខេត្តកោះគង មានប្រជារាស្ត្រខ្មែររស់នៅចំនួន ១១.១០០ (ដប់មួយពាន់ មួយរយ) នាក់
- ខេត្តកំពង់ឫស្សី មានប្រជារាស្ត្រខ្មែររស់នៅចំនួន ១១.៥២០ (ដប់មួយពាន់ ប្រាំរយម្ភៃពីរ) នាក
- ខេត្តឈ្មោះថ្មី មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៥.៤០០ (ប្រាំពាន់ បួនរយ) នាក់
- ខេត្តអូរកាប់ មានប្រជារាស្ត្រខ្មែររស់នៅចំនួន ៤.៦៨០ (បួនពាន់ ប្រាំមួយរយ ប៉ែតសិប) នាក់ ។
សរុប ៖ ១៤.៥៧១.០០០ នាក់ (ដប់បួនលាន់
ប្រាំសែន ប្រាំពីរម៉ឺនមួយពាន់នាក់)
អ្នកម្ដាយយកជញ្ជាំងផ្ទះធ្វើជាក្ដារបង្រៀនអក្សរឲ្យកូនៗ
|
ប្រជារាស្ត្រខ្មែរកម្ពុជាក្រោម ៩៥% ជាកសិករ ៣% ជាអ្នករដ្ឋការ ២% ជាអ្នកជំនួញ ៨៥%មិនចេះអក្សរខ្មែរ
ក្នុងនោះ ៩៩% ស្ត្រីមិនបានរៀនអក្សរខ្មែរ ។
តំបន់ដែលប្រជារាស្ត្រខ្មែរ រស់នៅច្រើនជាងគេគឺ ខេត្តព្រះត្រពាំង (Trà Vinh) ខេត្តឃ្លាំង (Sóc Trăng) ពលលាវ(Bạc Liêu) មាត់ជ្រូក (Châu Đóc) ក្រមួនស (Kiên Giang) ពាម (Hà Tiên) ព្រែកឫស្សី (Cần Thơ) និងខេត្ត ទឹកខ្មៅ (Cà Mau)។
សូមរង់ចាំអានភាពបន្ត
0 Response to "ប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ភាគ ២ ចំនួនប្រជាជន"
Post a Comment