ប្រវត្តិសាស្ត្រ​​យួន​សរសេរ - អារម្ភ​កថា​​



ជា​ធម្មតា មនុស្ស​យើង​ត្រូវ​បាន​ធម្មជាតិ​ឲ្យ​មាន​គំនិត​មួយ​ដ៏​អស្ចារ្យ នោះ​គឺ​គំនិត​ស្រឡាញ់​ការ​ពិត ស្អប់ខ្ពើម​ភាព​ភូតភរ ហើយ​ចេះ​អៀនខ្មាស​នូវ​អំពី​កុហក​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឡើង ។ ប៉ុន្តែ​លក្ខណៈ​នោះ ប្រហែល​មាន​នៅ​តែ​ជនជាតិ​ខ្មែរ​យើង ជា​ជន​ស្លូតត្រង់ កាន់​ធម៌​ព្រះពុទ្ធ​ទេ រីឯ​ជនជាតិ​យួន​វិញ «មុសាវាទា វេរមណី» ប្រហែល​ជា​ឥត​មាន​ឥទ្ធិពល​អ្វី​ដល់​ពួក​គេ​ឡើយ ។ ដោយ​គំនិត​មិន​ចេះ​អៀនខ្មាស ជនជាតិ​យួន​ជា​ច្រើន​លើក ច្រើន​សារ​បាន​មួលបង្កាច់​ការ​ពិត ក្លែងបន្លំ​ប្រវត្តិសាស្ត្រ អះអាង​ថា ទឹក​ដី​កម្ពុជាក្រោម (ដែល​យួន​ហៅ​ថា ណាម​បូ Nam Bộ) ជា​សម្បត្តិ​ដូនតា​ពួក​គេ​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ។ 

សៀវភៅ​ពោលពេញ​ដោយ​ជាតិ​ពិសពុល
មួលបង្កាច់​ប្រវត្តិសាស្រ្ត​របស់​យួន

មិន​ត្រឹម​តែ​និយាយ​តែ​ប៉ុណ្ណោះ​ទេ ឆ្នាំ​២០០៧ ក្រោម​ការ​ក្រោយ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​យួន ក៏​ដូច​ជា​គំនិត​រួម​របស់​ជនជាតិ​យួន សមាគម​វិទ្យា​ប្រវត្តិសាស្ត្រ​វៀតណាម ដែល​ដឹក​នាំ​ដោយ សាស្ត្រាចារ្យ ហ្វាន ហ្វ៊ីឡេ (PHAN HUY LÊ) បាន​ចងក្រង និង​ផ្សព្វផ្សាយ អ្វី​មួយ​ដែល​ពួក​គេ​ហៅ​ថា «ប្រវត្តិសាស្ត្រ​សង្ខេប​នៃ​ដែនដី​ណាម​បូ» (LƯỢC SỬ VÙNG ĐẤT NAM BỘ) ដោយ​ទ្រឹស្ដី និង​ភស្តុតាង​ភូតភរ បញ្ជាក់​ថា ដែនដី ណាមបូ (ដែល​ខ្មែរ​យើង​ហៅ​ថា​កម្ពុជាក្រោម) ជា​ទឹកដី ទ្រព្យ​សម្បត្តិ​ដូនតា​យួន​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ហើយ​យួន​គ្រប់គ្រង​ទឹកដី​នេះ ជា​ទង្វើ​ស្របច្បាប់ នឹង​ត្រឹមត្រូវ ។

ដោយ​បំណង​ចង់​ឲ្យ​ខ្មែរ​យើង​យល់​ដឹង​អំពី​គំនិត​ពិសពុល​របស់​យួន ជា​ជនជាតិ​ជិត​ខាង​យើង ហើយ​ក៏​ចង់​ឲ្យ​អ្នក​ប្រវត្តិសាស្ត្រ សាស្ត្រាចារ្យ បណ្ឌិត្យ ដែល​ជា​អ្នក​ចេះដឹង អ្នក​មាន​មនសិការ​ជាតិ ហ៊ាន​ទទួល​ខុសត្រូវ​នឹង​ដូនតា​ខ្មែរ​យើង ដឹង​អំពី​ការ​មួលបង្កាច់​នេះ​របស់​យួន ដើម្បី​ងាយស្រួល​ក្នុង​ការ​តស៊ូ​មតិ កម្ចាត់​អំពើ​ងងិត​ខ្មៅ​របស់​យួន ជួយ​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនន់​ក្រោយ និង​មតិ​អន្តរជាតិ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរ​យើង យើង​ខ្ញុំ ក្រុម​អ្នក​ស្រាវជ្រាវ និង​បកប្រែ នៃ​ព័ត៌មាន​ខ្មែរ​ក្រោម សូម​ប្រែ​ទាំង​ស្រុង​អត្ថបទ​សៀវភៅ «ប្រវត្តិសាស្ត្រ​សង្ខេប​នៃ​ដែនដី​ណាម​បូ» ដ៏​ពិសពុល​នេះ ដែល​បាន​រដ្ឋាភិបាល​កុម្មុយនិស្ត​យួន​បោះផ្សាយ​កាល​ពី​ឆ្នាំ ២០០៧ និង​មាន​ការ​កែតម្រូវ​នា​ឆ្នាំ ២០០៩ ដូច​ខាង​ក្រោម ។

សង្ឃឹម​ថា​ឯកសារ​នេះ នឹង​មក​នូវ​ប្រយោជន៍​ដល់​លោក​អ្នក !

ទីក្រុង​ព្រៃ​នគរ ថ្ងៃ ២០ ខែ​មិថុនា ឆ្នាំ ២០១៤
ប្រធាន​ក្រុម​ស្រាវជ្រាវ និង​បក​ប្រែ


សឺន សុវណ្ណា

សូម​អាន​អត្ថបទ​ដែល​បាន​ផ្សាយ​ជា​បណ្ដើរៗ​នៅ​កន្លែង​នេះ

0 Response to "ប្រវត្តិសាស្ត្រ​​យួន​សរសេរ - អារម្ភ​កថា​​"

Post a Comment

Popular Posts

Popular Posts