(អ្នកបកប្រែរក្សាតាមច្បាប់ដើមនូវអសាធារណនាម
ដោយមានការពន្យល់ក្នុងសញ្ញា (...) )
អ្នកបុរាណវិទ្យាបានបញ្ជាក់ឲ្យឃើញច្បាស់ថា
រាប់សែនឆ្នាំមុន មានមនុស្សរស់នៅលើដែនដីណាមបូ (គឺពាក្យដែលយួនហៅ
កម្ពុជាក្រោម) រួចទៅហើយ
។
ដល់ក្រោយសម័យសីលាថ្មី ដល់ដើម្បីសម័យសំរឹទ្ធ
ប្រជាជននៅតំបន់នេះបង្កើតបានខឿនវប្បធម៌អភិវឌ្ឍន៍ដែលបានផ្ដោតទៅលើមុខរបរដាំស្រូវទឹក
។ វត្ថុបុរាណបានរកឃើញនៅដងទន្លេដុងណាយ (Đồng Nai - គឺពាក្យដែលយួនហៅទន្លេដូនណាយ) ហើយមានជាប្រព័ន្ធជាមួយវត្ថុបុរាណដែលបានរកឃើញពី
កឹវសាត់ (Cầu
Sắt - ខេត្តដុងណាយ – ខ្មែរយើងហៅខេត្តក្រពប់ស្រកាត្រី) បេនដរ
(Bến
Đò - ក្រុងហូជីមិញ – ខ្មែរយើងហៅក្រុងព្រៃនគរ) ហ្វឿកតឹន
(Phước
Tân - ដុងណា) គូឡាវរួ (ខេត្តប៊ិញយឿង
– Bình Dương - ដែលខ្មែរយើងហៅថាខេត្តទូលតាមក) ហ្សុកចួ
(Dốc
Chùa - ប៊ីញយឿង) កឹនហ្សឺ (Cần
Giờ - ក្រុងហូជីមិញ) ។ល។ បានបញ្ជាក់ឲ្យដឹងថា
ដំណើរការប្រវត្តិសាស្ត្រដែលកើតឡើងក្រោយៗនេះ
សុទ្ធតែមានមូលដ្ឋានមាំមួនជាវប្បធម៌ដើមនៃតំបន់ - វប្បធម៌ដុងណាយ
។
លើមូលដ្ឋានជាការអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គមកិច្ច
ចុងសម័យសំរឹទ្ធ ដើមសម័យដែក ក្រោយឥទ្ធិពលរបស់អារ្យធម៌ឥណ្ឌា
ប្រហែលពាក់កណ្ដាលសតវត្សទី១ នៃគ្រិស្តសករាជ
ដែនដីណាមបូចាប់ផ្ដើមឈានចូលដល់សម័យបង្កើតរដ្ឋ ។ យោងទៅតាមការកត់ត្រាក្នុងចារិករបស់ចិន
ខណៈពេលនោះ នៅខាងក្បូងឡឹមអឹប (Lâm Ấp គឺប្រទេសចាម្ប៉ា) ដែលត្រូវជាមួយណាមបូនាបច្ចុប្បន្ន
មានប្រទេសមួយបានកើតឡើង ឈ្មោះថា ហ៊្វូណាម (ដែលចិនហៅថា
ភូ-ណន់ ដែលហៅមិនច្បាស់ពាក្យ «នគរភ្នំ» របស់ខ្មែរយើង) ។
នគរភ្នំដែលយួនហៅថា ហ៊្វូណាម
|
សៀវភៅដែលមានអាយុកាលយូរជាគេបង្អស់មាននិយាយដល់ហ៊្វូណាម
គឺ កំណត់ត្រារឿងប្លែកៗ (Dị vật chí) របស់ យ៉ាង ហ៊្វូ (Dương
Phù) កាលសម័យ តុងហាន (២៥ – ២២០) ។
ដល់សម័យសាមកុក (២២០ – ២៨០) ហ៊្វូណាមបានចង់សម្ព័ន្ធជាមួយប្រទេសអ៊ូ
។ តាមឯកសាររបស់រាជការបានសរសេរថា នៅខែបុស្ស ឆ្នាំឈ៊ីអូ ទី៦ (ត្រូវនឹងឆ្នាំ២៤៣) ស្ដេចរបស់ហ៊្វូណាម
ជាហ្វាមចៀន (Phạm
Chiên) បានបញ្ជាឲ្យក្រុមទូតមួយ ទៅថ្វាយតន្ត្រីករ
និងផលតំបន់ ។ ក្រោយនោះ ពេលដែលវាយយកបានដី ហ្សាវចៅ និងកឺវចឹន (រដ្ឋពីររបស់ចិន
ដែលយួនរស់នៅហើយបះបោរបង្កើតរដ្ឋឯករាជមួយ) ស្ដេចអ៊ូ
បានបញ្ជាឲ្យអ្នកការទូតទៅកាន់បណ្ដាលប្រទេសខាងត្បូង
មហាក្សត្រនៃប្រទេសហ៊្វូណាម ឡឹមអឹប (ចាម្ប៉ា) និងមិញដឿង (មិនច្បាស់ជាប្រទេសណាឡើយ) បានថ្វាយអំណោយគ្រប់ៗប្រទេស
។ ក្រោយនោះ ក្នុងសៀវភៅលៀងស៊ូ (Lượng Thư) នៅរៀបរាប់បន្ថែមទៀតថា
ស៊ុនក្វាន (Tôn
Quyền) នៃប្រទេសអ៊ូ បានបញ្ជាឲ្យ មន្ត្រីមួយរូបឈ្មោះ
ជូយីង និងមន្ត្រីមួយរូបទៀតឈ្មោះ ខាងថៃ ឲ្យទៅការទូតនៅប្រទេសខាងត្បូង
ក្នុងនោះមានក្នុងនោះមាន ហ៊្វូណាម ។ ក្រោយពេលបញ្ចប់បេសកកម្ម
ខាងថៃបានសរសេរសៀវភៅ ទំនៀមទម្លាប់ហ៊្វូណាម នៅមានឈ្មោះផ្សេងទៀតគឺ
រឿងហ៊្វូណាម ។
សៀវភៅដែលបានសរសេរក្រោយជាងនោះ នៅសតវត្សទី៦ ទី៧
ដូចជាសៀវភៅឈិន ឈុយ ស៊ុង ស៊ីនថាង ។ល។
ដូច្នោះហើយ តាមប្រភពឯកសារបុរាណរបស់ចិន គេមិនត្រឹមតែទទួលស្គាល់វត្តមានរបស់ព្រះរាជាណាចក្រហ៊្វូណាមតែប៉ុណ្ណោះទេ
ថែមទាំងទទួលស្គាល់នៅភាពទំនាក់ទំនងទូលំទូលាយនិងជាប្រចាំ របស់ប្រទេសនេះ
ជាមួយប្រទេសចិន ។ ប៉ុន្តែ
ក្នុងមួយរយៈពេលវែងនៃវប្បធម៌ដើមរបស់ប្រជាជននៅណាមបូ
ត្រូវបានដឹងតាមរយៈសៀវភៅបុរាណតែប៉ុណ្ណោះ ។
សូមរង់ចាំអានភាពបន្ត
0 Response to "ប្រវត្តិសាស្ត្រយួនសរសេរ - ជំពូកទី២ - ដំណាក់កាលពីសតវត្សទី១ ដល់ សតវត្សទី៧"
Post a Comment