(ហាណូយ) វៀតណាមរក្សាគោលជំហរ
ទាមទាររាជរដ្ឋាភិបាលកម្ពុជាមានវិធានការទប់ស្កាត់សកម្មភាពខុសច្បាប់នៅភ្នំពេញ
«គោលជំហររបស់វៀតណាមអំពីបញ្ហានេះ
គឺច្បាស់លាស់ និងមិនផ្លាស់ប្ដូរ» នេះជាការបញ្ជាក់របស់លោក
ឡេ ហាយប៊ិញ អ្នកនាពាក្យក្រសួងការបរទេសវៀតណាម ក្នុងសន្នសិទ្ធកាសែតកាលល្ងាចថ្ងៃទី១១
ខែ កញ្ញា កន្លងនេះ តបជាមួយសេចក្ដីប្រកាស់របស់ជនមួយចំនួននៅកម្ពុជាថា
នឹងបន្តការបាតុកម្ម ។
កាលដើមខែ កក្កដា ក្រុមមនុស្សជាង ១០០
នាក់ជាពលរដ្ឋកម្ពុជា បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតវៀតណាមនៅភ្នំពេញ ដើម្បីប្រកាសអំពីសិទ្ធិជាម្ចាស់ទឹកដីលើខេត្តមួយចំនួននៅខាងត្បូងវៀតណាម
។ មនុស្សជាច្រើនក្នុងក្រុមនេះ មានការពាក់ព័ន្ធជាមួយគណបក្សប្រឆាំងនៅកម្ពុជា
គឺគណបក្សសង្គ្រោះជាតិ (CNRP) ។
ក្រោយមក ស្ថានទូតវៀតណាមប្រចាំភនំពេញ បានចេញសេចក្ដីថ្កល់ទោសការបាតុកម្ម
ចាត់ទុកបាតុកម្មនេះ ជាការរំលោភ បូរណភាពទឹកដី
និងកិច្ចការផ្ទៃក្នុងរបស់វៀតណាម ។ បូលិសិ៍ បានចុះបង្ក្រាបពួកបាតុករជ្រុលនិយម
។
ពាក់កណ្ដាលខែសីហា
ពួកបាតុករបានដុតទង់ជាតិវៀតណាម ។
ក្រសួងការបរទេសវៀតណាមក៏បានចេញសេចក្ដីថ្កល់ទោសភ្លាមៗ
ហើយទាមទាររាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការនឹងពួកបាតុករជ្រុលនិយមនេះ ។
«វៀតណាមទាមទារឲ្យរដ្ឋាភិបាលកម្ពុជា
មានវិធានការប្រសិទ្ធភាព រារាំងរល់អំពើខុសឆ្គង
មិនសមស្របនឹងភាពទំនាក់ទំនងជាប្រទេសជិតខាង ដែលមានប្រពៃណីល្អប្រសើ
វៀតណាម កម្ពុជា» លោក ប៊ិន បានបញ្ជាក់ម្ដងទៀត ៕
បានប្រែសម្រួលចេញពីកាសែត VNEXPRESS
ជាភាសាយួន ដោយ សឺន សុវណ្ណា - គំនិតក្នុងអត្ថបទនេះ
មិនមែនជាគំនិតរបស់អ្នកបកប្រែ ។