ប្រវត្តិសាស្ត្រ​​យួន​សរសេរ - ជំពូក​ទី​២ - ដំណាក់កាល​ពី​សតវត្សទី១ ដល់ សតវត្សទី៧

(អ្នក​បក​ប្រែ​រក្សា​តាម​ច្បាប់​ដើម​នូវ​អសាធារណនាម ដោយ​មាន​ការ​ពន្យល់​ក្នុង​សញ្ញា (...) )

អ្នក​បុរាណវិទ្យា​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា រាប់​សែន​ឆ្នាំ​មុន មាន​មនុស្ស​រស់​នៅ​លើ​ដែនដី​ណាម​បូ (គឺ​ពាក្យ​ដែល​យួន​ហៅ កម្ពុជា​ក្រោម) ​រួច​ទៅ​ហើយ ។
ដល់​ក្រោយ​សម័យ​សីលា​ថ្មី ដល់​ដើម្បី​សម័យ​សំរឹទ្ធ ប្រជាជន​នៅ​តំបន់​នេះ​បង្កើត​បាន​ខឿនវប្បធម៌​អភិវឌ្ឍន៍​ដែល​បាន​ផ្ដោត​ទៅ​លើ​មុខរបរ​ដាំ​ស្រូវ​ទឹក ។ វត្ថុបុរាណ​បាន​រក​ឃើញ​នៅ​ដង​ទន្លេ​ដុងណាយ (Đồng Nai - គឺ​ពាក្យ​ដែល​យួន​ហៅ​ទន្លេ​ដូន​ណាយ) ហើយ​មាន​ជា​ប្រព័ន្ធ​ជា​មួយ​វត្ថុបុរាណ​ដែល​បាន​រក​ឃើញ​ពី កឹវ​សាត់ (Cầu Sắt - ខេត្ត​ដុងណាយ – ខ្មែរ​យើង​ហៅ​ខេត្ត​ក្រពប់​ស្រកាត្រី) បេន​ដរ (Bến Đò - ក្រុង​ហូជីមិញ – ខ្មែរ​យើង​ហៅ​ក្រុង​ព្រៃនគរ) ហ្វឿក​តឹន (Phước Tân - ដុងណា) គូ​ឡាវ​រួ (ខេត្ត​ប៊ិញ​យឿង – Bình Dương - ដែល​ខ្មែរ​យើង​ហៅ​ថា​ខេត្ត​ទូល​តា​មក) ហ្សុក​ចួ (Dốc Chùa - ប៊ីញ​យឿង) កឹន​ហ្សឺ (Cần Giờ - ក្រុង​ហូជីមិញ) ។ល។ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដំណើរការ​ប្រវត្តិសាស្ត្រ​ដែល​កើត​ឡើង​ក្រោយៗ​នេះ សុទ្ធ​តែ​មាន​មូលដ្ឋាន​មាំមួន​ជា​វប្បធម៌​ដើម​នៃ​តំបន់ - វប្បធម៌​ដុង​ណាយ ។
លើ​មូលដ្ឋាន​ជា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច – សង្គមកិច្ច ​ចុង​សម័យ​សំរឹទ្ធ ដើម​សម័យ​ដែក ក្រោយ​ឥទ្ធិពល​របស់​អារ្យធម៌​ឥណ្ឌា ប្រហែល​ពាក់កណ្ដាល​សតវត្សទី១ នៃ​គ្រិស្តសករាជ ដែនដី​ណាម​បូ​ចាប់ផ្ដើម​ឈាន​ចូល​ដល់​សម័យ​បង្កើត​រដ្ឋ ។ យោងទៅតាម​ការ​កត់ត្រា​ក្នុង​ចារិក​របស់​ចិន ខណៈ​ពេល​នោះ នៅ​ខាង​ក្បូង​ឡឹម​អឹប (Lâm Ấp គឺ​ប្រទេស​ចាម្ប៉ា) ដែល​ត្រូវ​ជា​មួយ​ណាមបូ​នា​បច្ចុប្បន្ន​ មាន​ប្រទេស​មួយ​បាន​កើត​ឡើង ឈ្មោះ​ថា ហ៊្វូ​ណាម (ដែល​ចិន​ហៅ​ថា ភូ-ណន់ ដែល​ហៅ​មិន​ច្បាស់​ពាក្យ «នគរ​ភ្នំ» របស់​ខ្មែរ​យើង)
នគរ​ភ្នំ​ដែល​យួន​ហៅ​ថា ហ៊្វូណាម
សៀវភៅ​ដែល​មាន​អាយុកាល​យូរ​ជា​គេ​បង្អស់​មាន​និយាយ​ដល់​ហ៊្វូណាម គឺ កំណត់ត្រា​រឿង​ប្លែកៗ (Dị vật chí) របស់​ យ៉ាង ហ៊្វូ (Dương Phù) កាល​សម័យ តុង​ហាន (២៥ – ២២០) ។ ដល់​សម័យ​សាមកុក (២២០ – ២៨០) ហ៊្វូណាម​បាន​ចង់​សម្ព័ន្ធ​ជា​មួយ​ប្រទេស​អ៊ូ ។ តាម​ឯកសារ​របស់​រាជការ​បាន​សរសេរ​ថា នៅ​ខែ​បុស្ស ឆ្នាំឈ៊ី​អូ ទី៦ (ត្រូវ​នឹង​ឆ្នាំ​២៤៣) ស្ដេច​របស់​ហ៊្វូណាម ជា​ហ្វាម​ចៀន (Phạm Chiên) បាន​បញ្ជា​ឲ្យ​ក្រុម​ទូត​មួយ ទៅ​ថ្វាយ​តន្ត្រីករ និង​ផល​តំបន់ ។ ក្រោយ​នោះ ពេល​ដែល​វាយ​យក​បាន​ដី ហ្សាវ​ចៅ និង​កឺវ​ចឹន (រដ្ឋ​ពីរ​របស់​ចិន ដែល​យួន​រស់​នៅ​ហើយ​បះបោរ​បង្កើត​រដ្ឋ​ឯករាជ​មួយ) ស្ដេច​អ៊ូ បាន​បញ្ជា​ឲ្យ​អ្នក​ការ​ទូត​ទៅ​កាន់​បណ្ដាល​ប្រទេស​ខាង​ត្បូង មហាក្សត្រ​នៃ​ប្រទេស​ហ៊្វូណាម ឡឹម​អឹប (ចាម្ប៉ា) និង​មិញ​ដឿង (មិន​ច្បាស់​ជា​ប្រទេស​ណា​ឡើយ) បាន​ថ្វាយ​អំណោយ​គ្រប់ៗ​ប្រទេស ។ ក្រោយ​នោះ ក្នុង​សៀវភៅ​លៀង​ស៊ូ (Lượng Thư) នៅ​រៀបរាប់​បន្ថែម​ទៀត​ថា ស៊ុន​ក្វាន (Tôn Quyền) នៃ​ប្រទេស​អ៊ូ បាន​បញ្ជា​ឲ្យ មន្ត្រី​មួយ​រូប​ឈ្មោះ​ ជូ​យីង និង​មន្ត្រី​មួយ​រូប​ទៀត​ឈ្មោះ ខាង​ថៃ ​ឲ្យ​ទៅ​ការ​ទូត​នៅ​ប្រទេស​ខាង​ត្បូង ក្នុង​នោះ​មាន​ក្នុង​នោះ​មាន​ ហ៊្វូណាម ។ ក្រោយ​ពេល​បញ្ចប់​បេសកកម្ម ខាង​ថៃ​បាន​សរសេរ​សៀវភៅ ទំនៀមទម្លាប់​ហ៊្វូណាម នៅ​មាន​ឈ្មោះ​ផ្សេង​ទៀត​គឺ រឿង​ហ៊្វូណាម ។
សៀវភៅ​ដែល​បាន​សរសេរ​ក្រោយ​ជាង​នោះ​ នៅ​សតវត្សទី៦ ទី៧ ដូច​ជា​សៀវភៅ​ឈិន ឈុយ ស៊ុង ស៊ីន​ថាង ។ល។
ដូច្នោះ​ហើយ តាម​ប្រភព​ឯកសារ​បុរាណ​របស់​ចិន គេ​មិន​ត្រឹមតែ​ទទួលស្គាល់​វត្តមាន​របស់​ព្រះរាជាណាចក្រ​ហ៊្វូ​ណាម​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលស្គាល់​នៅ​ភាព​ទំនាក់ទំនង​ទូលំទូលាយ​និង​ជា​ប្រចាំ របស់​ប្រទេស​នេះ ជា​មួយ​ប្រទេស​ចិន ។ ប៉ុន្តែ ក្នុង​មួយ​រយៈ​ពេល​វែង​នៃ​វប្បធម៌​ដើម​របស់​ប្រជាជន​នៅ​ណាម​បូ ត្រូវ​បាន​ដឹង​តាមរយៈ​សៀវភៅ​បុរាណ​តែ​ប៉ុណ្ណោះ ។

សូម​រង់ចាំ​អាន​ភាព​បន្ត​

Popular Posts

Popular Posts