តាំងពីយូរណាស់មកហើយ
ណាមបូត្រូវបានអ្នកវិទ្យាសាស្ត្រក្នុង
និងក្រៅប្រទេសយកចិត្តទុកដាក់ស្រាវជ្រាវ
ប៉ុន្តែដោយសារការកង្វះខាតនូវឯកសារ ដូច្នោះហើយនៅមានបញ្ហាជាច្រើនត្រូវការពិភាក្សា
ក្នុងប្រទេសសៀវភៅសរសេរអំពីដែនដីនេះ មានតិចតួចណាស់ សៀវភៅបង្រៀននៅសាលា
ហាក់ដូចជាមិនបាននិយាយអ្វីដល់ដែនដីនេះឡើយ ។ ស្ថានភាពនេះ
បង្កឡើងការខ្វះខាតនូវចំណេះដឹងរបស់ប្រជាពលរដ្ឋ និងកម្មាភិបាល
អំពីភាពឯកភាពរបស់ប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាម ។ ក្រោយឆ្នាំ ១៩៧៥
ពេលដែលមានបេសកកម្មនៅបណ្ដាលខេត្ត ក្រុង នៅណាមបូ
មានកម្មាភិបាលជាច្រើននាក់សួរយើងខ្ញុំសំណួរជាច្រើនដូចជា ៖
ប្រវត្តិសាស្ត្រដែនដីណាមបូបានចាប់ផ្ដើមពីអង្កាល់ ? ដំណើរការដូចម្ដេច ? មានទំនាក់ទំនងជាមួយភូមិភាគកណ្ដាល
និងភូមិភាគខាងត្បូងយ៉ាងដូចម្ដេច ?
សាស្ត្រាចារ្យ
ហ្វាន ហ្វ៊ីឡេ (PHAN
HUY LÊ)
មេក្លោងមួលបង្កាច់ប្រវត្តិសាស្ត្រ
|
ជាដំបូងបង្អស់
សៀវភៅនេះបានឧទ្ទេសនាមអំពីសម័យមុនប្រវត្តិសាស្ត្រ
ពេលដែលមានមនុស្សរបស់នៅលើទឹកដីណាមបូ
និងភាគច្រើនគឺចាប់ផ្ដើមពីវប្បធម៌ អុកអែវ (គឺយួនហៅបន្លំពីឈ្មោះ អូកែវ
របស់ខ្មែរយើង) ជាមួយប្រទេស
ភូណាម (គឺយួនហៅបន្លំពីឈ្មោះ នគរភ្នំ) មានន័យថាជារដ្ឋមុនគេបង្អស់នៅលើទឹកដីនេះ
នាដើមសតវត្ស ។ កាលពីសម័យដើម លើទឹកដីវៀតណាមបច្ចុប្បន្ន
មានមជ្ឈមណ្ឌលវប្បធម៌បី ដែលនាំមកនូវការបង្កើតរដ្ឋមានអាយុកាលមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ
៖ មជ្ឈមណ្ឌលវប្បធម៌ សាហ្វ៊ីញ (Sa Huỳnh) និងរដ្ឋឡាំអឹប (ចាម្ប៉ា) នៅភូមិភាគកណ្ដាល
និងមជ្ឈមណ្ឌលវប្បធម៌ អុកអែវ និងរដ្ឋភូណាម នៅភូមិភាគខាងត្បូង ។
ជាបន្តទៅទៀត សៀវភៅនេះ នឹងរៀបរាប់អំពីដំណើរការប្រវត្តិសាស្ត្រចាប់ពីពេលដែលរដ្ឋ
ភូណាម ត្រូវដួលរលំ ពីសតវត្សទី៧ ដល់សតវត្សទី១៦
ពេលដែលដែនដីណាមបូត្រូវបានចូលជាមួយប្រទេស ចឹនឡាប (ជាពាក្យដែលយួនហៅ
ចេន ឡា)និងពីសតវត្សទី១៧
ពេលដែលកសិករជនជាតិយួន ហើយមានជនជាតិចិនមួយចំនួនដែលចូលមកកាប់ឆ្ការដីព្រៃ
រកស៊ី ។ បន្តវេនរបស់ជនជាតិមុនៗដូចជាជនជាតិ ម៉ា (Mạ) ស្ទៀង ច្រ
ខ្មែរ ចាម ។ល។ ។ ជនជាតិយួនច្រើនជំនន់
និងជនជាតិចិនមួយចំនួនបានបើកទូលាយការកាប់ឆ្ការ អភិវឌ្ឍន៍សេដ្ឋកិច្ច
វប្បធម៌ ជំរុញការកាប់ឆ្ការទឹកដីណាមបូ ។ ខណៈពេលនោះ
រាជវង្សចឹនឡាបត្រូវអន់ខ្សោយ
ត្រូវបែកបាក់ជាពីរក្រុមជិតស្និទ្ធជាមួយស្យាមឡានៅខាងលិច
និងស្ដេចង្វៀននៅដានចុង (ភាគខាងក្នុង
នាពេលនោះយួនក៏ត្រូវបែកបាក់ បែងចែកប្រទេសជាពីររដ្ឋ រដ្ឋស្ដេច ជិញ (Trịnh) នៅខាងជើង
ហៅថា ដានង្វ៉ាយ (Đàn
Ngoài) ខាងក្រៅ
និងស្ដេចក្រាញ់ ង្វៀន (Nguyễn)
នៅ
ខាងត្បូងហៅថា ដានចុង (Đàn
Trong) ខាងក្នុង ) ក្នុងកាលៈទេសៈនោះហើយ
រដ្ឋរបស់ស្ដេចង្វៀន បានជំរុញដំណើរការកាប់ឆ្ការដីព្រៃ
ហើយជាបណ្ដើរៗកសាងរដ្ឋការ កំណត់សិទ្ធជាម្ចាស់ទឹកដីលើដែនដីណាមបូ ។
ដល់ពាក់កណ្ដាលសតវត្សទី១៨ ដែនដីណាមបូទាំងមូល បានស្ថិតក្នុងទឹកដី
និងក្រោមការគ្រប់គ្រងពេញសិទ្ធិរបស់ស្ដេចង្វៀន នៅដានចុង ។
ចាប់តាំងពីពេលរាជវង្ស ង្វៀនបានកើតឡើងនៅសតវត្សទី១៩
ដែនដីណាមបូជាមួយភាគក្នុងប្រទេសវៀតណាមឯកភាពពីខាងជើងចុះដល់ខាងត្បូង
។ ក្នុងរយៈពេលប្រវត្តិសាស្ត្រនោះ សហគមន៍បណ្ដាលជនជាតិរស់នៅលើដែនដីណាមបូ
កាន់តែជិតស្និទ្ធគ្នាក្នុងវាសនារួមរបស់ស្រុកកំណើត និងមាតុភូមិ
ក្នុងភារកិច្ចកសាង និងការពារដែនដីណាមបូ ។
ទន្ទឹមនឹងប្រវត្តិអភិវឌ្ឍន៍ដែនដីណាមបូ
សៀវភៅនេះនៅបង្ហាញនូវឯកសារមួយចំនួនដែលបានចុះរវាង អណ្ណាម (វៀណាម) និង កាវមៀន (កម្ពុជា) ជាមួយ
ស្យាមឡា (ថៃឡង់ដ៍) កណ្ដាលសតវត្សទី១៩
និងសន្ធិសញ្ញាបានចុះរវាងរាជការង្វៀន
និងតំណាងកងទាហានបារាំងនាចុងសតវត្សទី១៩ ហើយមានសន្ធិសញ្ញាដែលបានចុះរវាងបារាំង
និងកម្ពុជា អំពីព្រំដែនរវាងណាមគី (គឺពាក្យដែលយួនហៅកូសាំងស៊ីន) និងកម្ពុជា សន្ធិសញ្ញា អេលីសេ (Elysée)
ឆ្នាំ ១៩៤៩
រដ្ឋាភិបាលបារាំងសងដីណាមគីឲ្យវៀតណាម ហើយសន្ធិសញ្ញា ហ្សឺណែវ ឆ្នាំ១៩៤៥ ។
សន្ធិសញ្ញា ប៉ារីស ឆ្នាំ១៩៧៣ ។ ហើយថ្មីៗនេះ
ជាសន្ធិសញ្ញារវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម
ចុះជាមួយនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឆ្នាំ១៩៧៩ ១៩៨៣ ១៩៨៥
២០០៥ កំណត់ព្រំដែនដីគោករវាងប្រទេសទាំងពីរ ។ ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ ១០០៦
នាយករដ្ឋមន្ត្រីប្រទេសវៀតណាម និងកម្ពុជា
បានសម្ពោធន៍បង្គោលព្រំដែនដំបូងបង្អស់នៅច្រក ម៉ុកបាយ (តៃនីញ វៀតណាម) និងបាវិត (កម្ពុជា) ។
ការកំណត់ព្រំដែនកំពុងដំណើរការ និងសម្រេចជាស្ថាពរនៅឆ្នាំ២០០៨ ។ ដូច្នោះ
ព្រំដែនវៀតណាមកម្ពុជាបានក្លាយជាព្រំដែន សន្តិភាព មិត្តភាព ស្ថិរភាព
សហប្រតិបត្តិរុងរឿង រវាងប្រទេសជិតខាងទាំងពីរ ។
យោងទៅតាមមូលដ្ឋានប្រវត្តិសាស្ត្រពិត
និងនីតិឯកសារអន្តជាតិ ណាមបូជាមួយភាគ
ដែលមិនអាចកាត់ដាច់ចេញពីទឹកដីវៀតណាមបានឡើយ ។ សៀវភៅនេះ
ក៏មានមួយភាគនិយាយអំពីជីវភាពរបស់សហគមន៍ប្រជាជនណាមបូ
ក្នុងភាពទំនាក់ទំនង សាមគ្គី
លាយឡំវប្បធម៌ដ៏ជិតស្និទ្ធរវាងជនជាតិទាំងឡាយដូចជា យួន ខ្មែរ ចិន ចាម ស្ទៀង
ច្រ ។ល។ និងលក្ខណៈពិសេសអំពីប្រវត្តិសាស្ត្រ វប្បធម៌ណាមបូ ។
ក្រុមអ្នកនិពន្ធក៏បានសង្កត់ធ្ងន់អំពីទំនៀមទម្លាប់សាមគ្គីជនជាតិ របស់សហគមន៍បណ្ដាប្រជាជនណាមបូ
ក្នុងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម
ក៏ដូចជាក្នុងការប្រយុទ្ធដ៏អង់អាចដើម្បីការពារឯករាជ្យ ឯកភាព
និងបូរណភាពទឹកដីរបស់ជនជាតិវៀតណាម ។
សៀវភៅនេះក៏មាន ឧបសម្ពន្ធ
ស្ដីអំពីព្រឹត្តិការសំខាន់ៗ និងឆ្នាំដែលកកើតឡើង ឯកសារទាំងស្រុង ឬ
ដកស្រង់ឯកសារដែលមានពាក់ព័ន្ធនឹងអត្ថបទដែលបានលើកឡើងក្នុងសៀវភៅ ។
បានសរសេរដោយសង្ខេប និងសាមញ្ញ
យើងខ្ញុំសង្ឃឹមថាសៀវភៅនេះនឹងឆ្លើយតបបានសំណូមពរសិក្សាអំពីប្រវត្តិសាស្ត្រដែនដីណាមបូ
របស់មិត្តអ្នកអាន និងជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវ ។
ហាណូយ
និទាឃរដូវឆ្នាំជូតសំរឹទ្ធិស័ក – ២០០៨
សាស្ត្រាចារ្យ
ហ្វាន ហ្វ៊ីឡេ (PHAN HUY LÊ)
ប្រធានសមាគមវិទ្យាប្រវត្តិសាស្ត្រវៀតណាម